ក្រសួងទេសចរណ៍មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអង្គរផាស តិចណូឡូជី

ក្រសួងទេសចរណ៍មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអង្គរផាស តិចណូឡូជី ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ជាពិសេសការទូទាត់រហ័សនិងងាយស្រួល និងការគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា ចូលរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រសួងទេសចរណ៍នឹងរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអង្គផាស តិចណូឡូជី អមដោយសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការស្តារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ និងសារព័ត៌មាននានានៅវេលាម៉ោង ១៖៣០នាទីរសៀល។
កម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមជាវាគ្មិនកិត្តិយសមកពីស្ថាប័នជាតិ និងអន្តរជាតិនានា ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖
១. ប្រធានបទទី១៖ ផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
២. ប្រធានបទទី២៖ ការជំរុញបច្ចេកវិទ្យាឌីជីថល លើការទូទាត់រហ័ស នៅក្នុងវិស័យទេសចរណ៍កម្ពុជា
សូមសាធារណៈជន ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ និងអ្នកជំនាញទាំងអស់រង់ចាំទស្សនាកុំបីខាន! សូមអរគុណ!



Share This